ទារកអាយុ៤ខែ ដែលជាអ្នកជំងឺកូវីដ១៩ ដ៏ក្មេងជាងគេនៅក្នុងប្រទេសកម្ពុជា បានជាសះស្បើយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ។

ទារកម្នាក់នេះ គឺជាកូនរបស់ជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ១៩ ពីឪពុក បន្ទាប់មកម្តាយរបស់ទារកនេះ ក៏បានឆ្លងជំងឺកូវីដ១៩ផងដែរ។
ទារកនេះត្រូវបានរកឃើញថាឆ្លងមេរោគកូវីដ១៩ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យកុមារជាតិ។

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ជនជាតិបារាងម្នាក់អាយុ៣៥ឆ្នា ដែលឪពុករបស់ទារកនេះ ក៏បានជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យផងដែរ ខណៈដែលម្តាយរបស់គេ ជាស្រ្តីជនជាតិបារាំង អាយុ២៨ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ